BitLocker Drive Encryption បង្កើតសោរសុវត្ថិភាពសម្រាប់ចាក់ពេលប្រើ USB Flash
នៅពេលដែលអ្នកដោត USB drive ទៅកុំព្យូទ័រដែលដំណើរការ Windows XP ឬ Vista កម្មវិធី BitLocker To Go Reader នឹងធ្វើការត្រួតពិនិត្យដោយលោតឡើងសំរាប់ការបញ្ចូលលេខសម្ងាត់ហើយ បន្ទាប់មកធ្វើឲ្យ USB drive ក្លាយជាឧបករណ៍ដែលអាចបានតែអាន (Read-Only)។ ដើម្បីធ្វើការកំណត់ Password លេខសម្ងាត់ទៅ លើ USB Drive នោះ សូមអនុវត្តន៍ តាម វិធី សាស្រ្ត ខាង ក្រោម៖
- ដោតបញ្ចូលនូវ USB Drive រួចចូលទៅកាន់ Control Panel --> ចុចលើពាក្យ BitLocker Drive Encryption
ចុចលើពាក្យ Trun On BitLocker
សូមរង់ចាំបន្តិច...!
សូមដាក់ Password
សូមចុចលើ Save the recovery key to a file (ដើម្បី Save Encryption key ទុក)
--> Next
ចុច Button Start Encrypting
កំឡុងពេលដែលកំពុងដំណើរការអ្នកនឹងឃើញនូវកម្រិតភាគរយដែលវាសម្រេចហើយ រយៈពេលនៃការធ្វើនោះគឺវាអាស្រ័យទៅតាមទំហំនៃ Drive របស់អ្នក។
USB Drive ដែលឆ្លងកាត់ការធ្វើ Encrypt នឹងលោតនូវផ្ទាំងដើម្បីឲ្យយើងវាយបញ្ចូលនូវលេខសម្ងាត់បន្ទាប់ពី យើងបានដោត។ Drive អាចត្រូវបានប្រើប្រាស់បានតែម៉្យាងគត់ហើយបានករណីដែលលេខសម្ងាត់ វាយបានត្រឹមត្រូវប៉ុណ្ណោះ។ BitLocker To Go Encrypted Drive នេះអាចដំណើរការបាននៅក្នុង XP និង Vista បានយ៉ាងប្រសើរ។ ជាឧទាហរណ៍៖វាអាចបង្ហាញផ្ទាំងបញ្ចូល Password នៅក្នុង XP និង Vista បានយ៉ាងល្អបើទោះបីជាយើងបានធ្វើការ Encrypt Drive នៅក្នុង Windows 7 ក៏ដោយ។ ម្យ៉ាងទៀតអ្នកក៍អាចកំណត់ដោយមិនចាំបាច់វាយ Password នៅក្នុងម៉ាស៊ីនជាក់លាក់ណាមួយដែលអ្នកបានដោតក៏បាន។ រាល់ការកំណត់ផ្សេងៗសូមចូលទៅកាន់ Control Panel រួចចុចលើពាក្យ Bitlocker Driver Encryption ខណៈនោះលោកអ្នកនឹងឃើញនូវ Drive មួយចំនួនដូច្នេះអ្នកអាចចុចលើពាក្យដែលបង្ហាញ Manage Bitlocker ដើម្បីផ្លាស់ប្តូរជម្រើសផ្សេងៗ។
ខាងក្រោមនេះជារូប ICon បញ្ចាក់ថា USB Flash របស់អ្នកត្រូវបាន LOCK ដោយ Bitlocker Driver Encryption